Saturday, August 15, 2009

EM-FF (Fermented Fish)

EMប្រភេទនេះគឺល្អសំរាប់បំប៉នស្លឹក វាមានលក្ខណៈជាTonicហើយផ្តល់នូវសារធាតុ​នីត្រូសែនទៅអោយរុក្ខជាតិក្នុងកំរិតយឺតៗ។ ការប្រើប្រាស់ទៅលើកសិផលវានឹងបង្កើនបរិមាណជាតិស្ករខ្ពស់ ហើយបើសិនយើងអនុវត្តន៌ជាប្រចាំនោះ​ វានឹងជួយអោយផ្គត់ផ្គង់នូវបាក់តេរី Photosynethetic​និងអាស៊ីដអាមីនូជាច្រើន។

របៀបបង្កើត EM-FF

សំភារៈ

    • EMដែលមានគុណភាពល្អ៣%
    • បរិមាណស្កររឺរងូ៣%
    • ទឹកស្អាតដែលគ្មានជាតិក្លរីន
    • បរិមាណត្រីរឺអាហារធ្វើពីត្រី ជាពិសេសត្រីសំបុរខៀវ ១០%
    • សីតុណ្ហភាពពី ២០ទៅ២៥អង្សាសេគឺល្អបំផុត ពី១៥ទៅ៣៧អង្សាសេអាចទទួលយកបាន

ការរៀបចំ

  • ត្រី រឺអាហារដែលធ្វើពីត្រី​(កាប់រឺចិញ្ច្រាំទំហំ២សម) ដាក់ទៅក្នុងធុងដែលបិទជិត
  • សូមលាយEM និងស្កររឺរងូជាមួយទឹកក្តៅល្មមហើយកូរអោយសព្វ
  • សូមបិទធុងអោយជិត
  • សូមយកធុងដែលបិទជិតដាក់អោយចំពន្លឺថ្ងៃ ហើយនេះគឺជាEMតែមួយគត់ដែលត្រូវការពន្លឺថ្ងៃដើម្បីបងើ្កតជាមេ​ ការធ្វើបែបនេះនឹងធើ្វអោយបាក់តេរីប្រភេទPhotosyntheticមានកាន់តែច្រើន
  • សូមកូរវាអោយបានទៀងទាត់ដើម្បីអោយអស់ហ្កាស

EM-FFដែលល្អ

  • វានឹងរួចរាល់ក្នុងរយៈពេល​​ ១ខែ
  • កំរិតPhត្រូវស្ថិតក្នុងកំរិតពី​៦ទៅ៧
  • សូមបាញ់នូវល្បាយនេះក្នុងកំរិត១:១០០០ទៅ១:៥០០ ប្រសិនបើវាមានក្លិនខ្លាំសូមបន្ថែមEM២៥%មុនពេលបាញ់
  • EM-FFអាចរក្សាទុកបាន១ខែ

ការប្រើប្រាស់EM-FF

  • បាញ់ទៅលើរុក្ខជាតិក្នុងកំរិត ១:៥០០ទៅ១:១០០០
  • កំរិត១:៣០០បាញ់លើដី

Friday, August 14, 2009

Lacto Bacilli

អតិសុខុមប្រាណ​ ដែលមានអត្ថប្រយោជន៌ហើយត្រូវបានគេប្រើក្នុងការងារកសិដ្ឋានធម្មជាតិ នោះគឺ Lacto bacilli​។នេះ គឺជាអង្គធាតុ សរីរាង្គ ដែលពេញនិយម ដែលត្រូវបានគេ​ប្រើដើម្បី​ជា​ធម្យោ​បាយ​ក្នុងការចាប់​យកក្លិនស្អុយចេញពីការបំបែកធាតុរបស់ជីកំប៉ុស​ដែលមិនមានខ្យល់។ បាក់តេរី Lactic Acid រីកចំរើន​និងលូតលាស់ក្នុងអាម៉ូញាក់ដែលកើតចេញពីការបំបែកធាតុ ដែលជាធម្មតាមាន​ទំនាក់​ទំនង​ទៅនឹង​ក្លិនស្អុយ។ ដូចនេះប្រសិនជាអ្នកមានបំណងធ្វើការបំបែកធាតុ រឺធ្វើជាមេអំពីកាក​សំណល់​អោយ​មានក្លិនស្អុយតិចតួចនោះ បាក់តេរី Lactic Acidគឺជាបាក់តេរីដោយ​ឡែកដែល​ត្រូវបានគេ​ប្រើ​ប្រាស់​។ ការអនុវត្តន៌របស់វាក្នុងកសិដ្ឋានសរីរាង្គគឺមានលក្ខណៈធំ។ ក្នុងជលវប្បកម្ម បញ្ហាដែលសំខាន់​គឺទាក់ទងបញ្ហាទឹក ។ទឹកដែលមានគុណភាពអន់នឹងរំខានទៅដល់ការរីកធំធាត់​និងសុខភាពរបស់ត្រី។ អាម៉ូញាក់បង្កើតចេញពីលាមករបស់ត្រីដែលទៅបំពុលដល់ទឹក និងរំខានទៅដល់ត្រី។ ជាមួយការ​ដាក់​បន្ថែមនូវ សារធាតុសរីរាង្គដែលមានប្រយាជន៌ទៅក្នុងទឹកទៀងទាត់នោះ បញ្ហាអាម៉ូញាក់​នឹងត្រូវ​កាត់​បន្ថយ​ ប្រសិនបើវាមិនចាប់យកអោយបាន១០០%នោះទេ វាក៏អាចជួយអោយការបំលែងទៅជានីត្រាត រឺក៏​បំលែងកាកសំណល់អោយទៅជាទំរង់ដែលមិនបង្កគ្រោះថ្នាក់ដល់ត្រី។

បាញ់នូវ សូលុយស្យុងដែលលាយជាមួយបាក់តេរី Lactic Acid serum​ ទៅលើដើមឈើ​ និង​ដី​វា​ជួយ​អោយរុក្ខជាតិរីកធំធាត់ និងមានសុខភាពល្អ។ ការប្រើប្រាស់ទៅលើដី រឺក៏ស្លឹក បាក់តេរីដែល​មាន​ប្រយោជន៌ទំាងនេះនឹងជាជំនួយក្នុងការដំណើរការបំបែកធាតុ​​លឿន ដូច្នោះហើយ​វាអនុញាតិ​​អោយ​មាន​​អាហារច្រើន​​ និងជ្រួតជ្រាបដល់រុក្ខជាតិ។

Lactic Acid ក៏ត្រូវគេស្គាល់ផងដែរជាអ្នកបងើ្កតអោយមានអង់ស៊ីម និងប្រព័ន្ធការពារធម្មជាតិ​ដែលជា​ជំនួយដល់ប្រសិទ្ធភានៃការរំលាយ និងមានប្រព័ន្ធប្រឆាំងបាក់តេរី រួមមានការត្រួតពិនិត្យលើ salmonella និង​ecoli។​ សំរាប់កសិករ អ្វីដែលត្រូវសង្កេតនិងយកចិត្តទុកដាក់នោះគឺសុខភាពទូទៅរបស់​រុក្ខជាតិ​និងសត្វពាហនៈ ផ្តល់នូវការបឺតស្រូបយកសារធាតុចិញ្ចឹមអោយបានគ្រប់គ្រាន់ បំលែងចំនី​អាហារ និងកំចាត់នូវសារធាតុពុលអោយបានទៀងទាត់។

នេះគឺជាវិធីសាស្រ្តដ៏ងាយស្រួលក្នុងការប្រមូលនូវប្រភេទសរីរាង្គនេះ។​ បាក់តេរី Lactic Acid​អាច​ប្រមូល​យកពីក្នុងខ្យល់។ យកទឹកអង្ករដែលបានមកពីលាងអង្ករ ទៅក្នុងធុងដែលមានគំរប​ ហើយទុក​ចន្លោះខ្យល់ ៥០​ទៅ​៧៥%នៃធុង ចំនុចគន្លឹះនៅទីនេះគឺចន្លោះខ្យល់។ គ្របធុងដោយទុកអោយខ្យល់​ចូល​ទៅក្នុងធុង ។យកធុងខាងលើទុកក្នុងទីដែលមានភាពស្ងប់ស្ងាត់​និងមិនមានពន្លឺព្រះអាទិត្យដោយ​ផ្ទាល់ទុកអោយវាឡើងមេរយៈពេល ៥ទៅ៧ថ្ងៃ lactic Acid​នឹងត្រូវបាន​ប្រមូលយកក្នុងអំឡុង៥ទៅ៧ថ្ងៃ នៅពេលដែលសីតុណ្ហភាព ២០ទៅ២៥អង្សាសេ។កន្ទក់ត្រូវញែក​និង សារធាតុដែលអណែ្តតក្នុងវត្ថុរាវ​ដោយធ្វើការច្រោះយកតែសារធាតុរាវប៉ុណ្ណោះ។រួចសូមយកសារធាតុរាវនេះទៅដាក់ក្នុងធុងធំមួយហើយចាក់ទឹកដោះគោ១០ភាគចូល។ឥឡូវអង្គធាតុរាវខាងដើមត្រូវចំលង​ដោយមីក្រុបដ៏ទៃទៀតរួមទាំង Lactic Bacilli។ ហើយដើម្បីទទួលបាននូវ Lactic Bacilli សុទ្ធ តិត្ថិកម្មនូវទឹកដោះគោ នឹងបំផ្លាញ​នូវ​សារធាតុសរីរាង្គហើយLactic Bacilliសុទ្ធនឹងនៅសល់។អ្នកអាចយកទឹកដោះគោដែលគ្មានជាតិក្រែម​ឬក៏ ទឹកដោះគោម្សៅ ហើយកាន់តែប្រសើរប្រសិនបើទឹកដោះគោស្រស់។ហើយក្នុងរយៈពេល​៥ទៅ៧ថ្ងៃ កាបូនអ៊ីដ្រាត ប្រតេអ៊ីន​ ខ្លាញ់ នឹងអណ្តែតដោយបន្សល់នូវសារធាតុលរាវពណ៍លឿង(សេរ៉ូម)​ ដែល​ផ្ទុក​ទៅដល់បាក់តេរី Lactic Acid។អ្នកអាចបោះចោលនូវ​ កាបូនអ៊ីដ្រាត ប្រតេអ៊ីន​ ខ្លាញ់ដែល​មាន​សភាពអន្ធិលៗ ដោយដាក់វាទៅក្នុងកំប៉ុសរបស់លោកអ្នក រឺក៏អោយសត្វពាហនៈរបស់អ្នកស៊ី។សេរ៉ូម Lactic Acidអាចយកវារក្សាទុកក្នុងទូរទឹកកក​ រឺកបន្ថែមស្ករមិនទាន់កែច្នៃ(លាយជាមួយទឹក១/៣) រឺករងូ​ក្នុងកំរិតរ៉ាស្យូ 1:1។ ជាតិស្ករ រឺងូនឹងធ្វើអោយ​បាក់តេរី Lactic Acid រស់នៅក្រោម​សីតុណ្ហភាព​ក្នុង​បន្ទប់​។​ឥឡូវសេរ៉ូមបាក់តេរី lactic Acidទាំងនេះនិងរងូ នឹងក្លាយជាមេសុទ្ធ។ហើយដើម្បីប្រើវា អ្នកអាចលាយ​ជាមួយ​ទឹកក្នុងបរិមាណ​២០​ភាគទឹកទឹក​ហើយសូមបញ្ជាក់ថាទឹកគឺគ្មានសារធាតុគីមី​ដូចជាក្លរីន។យើង​កំពុងធ្វើការជាមួយសារធាតុសរីរាង្គ ហើយសារធាតុដូចជាក្លរីនអាចសំលាប់ពួកវាបាន។ សូលុយស្យុង​ក្នុងកំរិតរ៉ស្យូ 1:20នឹងក្លាយជាមូលដ្ឋានបាក់តេរី Lactic Acid ដែលបានលាយបញ្ចូលគ្នា។ បរិមាណ​២ទៅ៤ស្លាបព្រាបាយបន្ថែមទៅក្នុងទឹក១gallon=3.785L​ ជាមូលដ្ឋានក្នុងការបាញ់ទៅលើដើមឈើ ដាក់​ទៅក្នុងទឹក រឺក៏អោយទៅសត្វស៊ី ចំពោះសត្វធំៗ បរិមាណ២ទៅ៤ស្លាបព្រាបាយនៃសេរ៉ូមបាក់តេរី Lactic Acid អាចនឹងត្រូវប្រើដោយមិនចាំបាច់លាយទឹកថែម។​ សេរ៉ូមបាក់តេរី Lactic Acid ក៏អាចត្រូវ​បាន​គេយកទៅប្រើស្លឹករបស់រុក្ខជាតិដើម្បីជួយអោយវាមានកំលាំងដល់មីក្រុប Phyllosphere ទៅលើដី និង​ជីកំប៉ុស។ វាក៏ជួយពង្រឹងដល់ការរំលាយ​និងការបឺតស្រូបយកសារធាតុចិញ្ចឹមដល់សត្វ​និងការអនុវត្តន៌​ផ្សេងៗទៀតដូចដែលបានរៀបរាបខាងលើ។ ​សំរាប់ប្រភេទផ្សេងៗទៀតដែលមិនមានតុល្យភាព សេរ៉ូម បាក់តេរី Lactic Acid អាចដោះស្រាយបាន។

សារធាតុសរីរាង្គដែលមានប្រយោជន៌និងមានប្រជាប្រិយភាពមកពីប្រទេសជប៉ុនមានផ្ទុកនូវសារធាតុ​ បាក់តេរី​ lactic Acidដែលជាសារធាតុដ៏សំខាន់ រួមមានបាក់តេរី photosynthetic មេផ្សិត Actinomycetes និងមេផ្សិតច្រើន។ទាំងនេះគឺជាមេដើមរបស់វាដែលត្រូវបានគេយកមក​ពីប្រទេសជប៉ុន​ហើយអាចយក​​វាទៅបំបែកដោយបនែ្ថមរងូ។ មីក្រុមទាំងនេះអាចត្រូវគេយកទៅបងើ្កតដោយ​មធ្យោបាយ​ជាច្រើនរបស់​កសិករ។

EM 3-in-1 EM សំរាប់សំលាប់សត្វល្ងិតចង្រៃ

នេះគឺជាថ្នាំទឹកដែលមានជាតិពុលសរីរាង្គខ្លាំងខ្លា ដែលធ្វើចេញពីជំពូកដែលយើងបានស្គាល់​ ហើយវាសមស្របសំរាប់តែនៅពេល​ដែលមានបញ្ហាប៉ុណ្ណោះ ។ វានឹងបណ្តាលអោយមានផលប៉ះពាល់ដល់សត្វល្អិត​ដែលមានប្រយោជន៌ ។តែទោះជាយ៉ាងណាក៏ដោយយើងអាចលាយជាមួយEM5​​​បង្កើតសំរាប់បាញ់ការពារ។

របៀបបង្កើតEMសំលាប់សត្វល្អិត រឺក៏EM 3-In-1

វត្ថុធាតុដើមៈ

      1. EM​ដែលមានគុណភាពល្អចំនួន​៣%
      2. រងូសុទ្ធចំនួន៣%
      3. ទឹកស្អាតដែលមិនមានជាតិក្ល័ររីន
      4. ម្ទេស២%នៃទំងន់
      5. ខ្ទឹម២%នៃទំងន់
      6. ខ្ញី២%នៃទំងន់
      7. ម្សៅម្រេច២%​(ម្រេចខ្មៅ)
      8. សីតុណ្ហភាពពី ២០ទៅ២៥អង្សាសេគឺប្រសើរបំផុត តែ១៥ទៅ៣៧គឺអាចទទួលយកបាន

ការៀបចំអនុវត្តន៌

      • សូមដាក់នូវក្រុមរុក្ខជាតិដែលបានរៀបរាប់ខាងលើ(កាត់តូចៗ)ទៅក្នុង​ធុងដែលបិទជិត
      • សូមលាយEMនិងរងូជាមួយទឹកក្តៅល្មម កូរវាអោយសព្វហើយចាក់វាទៅក្នុង​ធុង
      • សូមបិទគំរបធុងអោយជិត
      • សូមទុកអោយធុងនោះអោយឆ្ងាយពីពន្លឺថ្ងៃក្នុងសីតុណ្ហភាព​(២០ទៅ៣៥អង្សាសេ)
      • កូរវាអោយបានទៀងទាត់ដើម្បីអោយអស់ហ្កាស

EM 3-In-1ដែលមានគុណភាពល្អ

      • ល្បាយនេះនឹងរួចរាល់ក្នុងរយៈពេល១ទៅ២សប្តាហ៌
      • កំរិតPhដែលអាចទទួលយកបានគឺតិចជាង​៣.៧
      • លាយនូវល្បាយខាងលើជាមួយក្នុងកំរិត ១:១០០ ទៅ ១:៥០០
      • EM 3-In-1អាចរក្សាទុករហូតដល់១ខែ

ការប្រើប្រាស់ EM 3-In-1

      • បាញ់លើរុក្ខជាតិក្នុងកំរិត១:៥០០ ទៅ ១:១០០០
      • លាយជាមួយEM-5 ក្នុងអត្រា ៥០/៥០ ហើយប្រើវាក្នុងលក្ខណៈការពារ

Thursday, August 13, 2009

EM-FPE (Fermented Plant Extract)

វាគឺជាជីវសកម្មដែលផ្គត់ផ្គង់នូវវីតាមីន អ័រម៉ូន​​ និងអង់ស៊ីមដល់រុក្ខជាតិ ។ FPEអាចធ្វើការការ​ពារ​​នូវសត្វ​​ចង្រៃ និង ជំងឺនានាពីរុក្ខជាតិនិងដីបាន។ ចំណាយក្នុងការផលិតវាមានកំរិតទាប ប្រសិនបើយើងប្រើនូវស្មៅ ប៉ុន្តែការប្រើនូវ រុក្ខជាតិដែលមានលក្ខណៈជាថ្នាំ នឹងពង្រឹងគុណ​ភាពរបស់វាអោយកាន់តែមានប្រសិទ្ធិភាពថែមទៀត ហើយវានឹង មានលក្ខណៈប្រហាក់ ប្រហែលជាមួយនឹង EM ដែលមានលទ្វភាពទប់ទល់ជាមួយ ការយារយីរពីខាង ក្រៅ។

រូបមន្តក្នុងការបង្កើត

វត្ថុធាតុដើមៈ

  1. បរិមាណEMដែលមានគុណភាពល្អ ៣%
  2. បរិមាណរងូដែលសុទ្ធល្អ​៣%
  3. ទឹកស្អាតដែលគ្មានជាតិក្លរីន
  4. រុក្ខជាតិ ថ្នាំ​ រុក្ខជាតិនានា ១ធុងពេញ​ (សូមជ្រើសរើស​​នូវរុក្ខជាតិណាដែលមានសុខភាពល្អ​និងខ្លាំក្លា)
  5. សីតុណ្ហភាពនៅចន្លោះពី​២០​ទៅ២៥អង្សាសេ

របៀបធ្វើៈ

    • សូមដាក់នូវរុក្ខជាតិ ថ្នាំ និងស្មៅដែលកាត់រួច(សូមកាត់ ២ទៅ៥សម) នៅក្នុងធុង​មួយ​ដែលអាចបិទជិត
    • លាយនូវEM និងរងូជាមួយទឹកមានកំដៅល្មមហើយចាក់ចូលទៅក្នុងធុង
    • បិទគំរបធុងអោយជិត និងទុកវាអោយឆ្ងាយពីពន្លឺថៃ្ង​(២០ទៅ៣៥អង្សាសេ)
    • សូមកូរជាប្រចាំដើម្បីអោយវាអស់ហ្កាស

EM-FPEដែលល្អ

    • វានឹងរួចរាល់ក្នុងរយៈពេល ១ទៅ២សប្តាហ៌
    • កំរិតPHដែលអាចទទួលយកបានគឺតិចជាង​៣,៧
    • បាញ់វាដោយប្រើនូវ ១ៈ១០០០ រឺ១ៈ៥០០
    • វាអាចរក្សាទុកក្នុងរយៈពេល១ទៅ២សប្តាហ៌

ការប្រើប្រាស់របស់វាៈ

    • បាញ់ទៅលើរុក្ខជាតិក្នុងកំរិត ១:៥០០​ទៅ១:១០០០
    • បាញ់លើដីដើម្បីកុំអោយមានជំងឺក្នុងកំរិត​១:១០០ទៅ១:៥០០

 

Friday, August 7, 2009

ការធ្វើជីកំប៉ុស

សមាសធាតុចាំបាច់ក្នុងដំណើរ ការបង្កើតជីកំប៉ុស

លោកអ្នកគ្រាន់តែធ្វើការចងចាំថា ដើម្បីបង្កើតជីកំប៉ុស សមាសធាតុចំនួន​៤គឺជាតំរូវ​ការ​ចាំបាច់​​ក្នុងការ​បង្កើតជីកំប៉ុស​ ។

សមាសធាតុទី១ ​រុក្ខជាតិបៃតង​​ និងលាមកសត្វ

រុក្ខជាតិបៃតងមានដូចជាៈ ចំបើង​​​​ ឬ វត្ថុធាតុដើមដែលមានស​រសៃខ្ពស់ ។​ វាបំពេញមុខងារ​ដោយធ្វើការ​កែ​ប្រែដីដោយបនែ្ថមបរិមាណទៅលើវា ។​ ​វាជួយអោយពង្រឹងអោយមានចរន្តខ្យល់​អោយបាន​គ្រប់គ្រាន់​នៅជុំ​វិញ​ឫសរបស់រុក្ខជាតិ ហើយវាក៏មាន​តួនាទីជាស្រទាប់​មួយការពារ​កុំ​អោយ​ដីមានសភាពស្ងួត​ ហើយធ្វើ​អោយ​មានសំនើមខ្ពស់។​ សូមបញ្ជាក់ថា យើងក៏អាច​ធ្វើជីកំប៉ុស​ដោយ​យក​តែ​រុក្ខជាតិបែតង ប៉ុន្តែក្នុងការ​អនុវត្តន៌​វាកជាការល្អ ដែលយើងយករុក្ខជាតិបៃតងមក​លាយជាមួយ​លាមកសត្វ​។ រុក្ខជាតិវាផ្ទុកសារធាតុ នីត្រូហែ្សន និងសារ​ធាតុខនិជតិចតួចប៉ុណ្ណោះ បើយើង​ធ្វើការ​ប្រៀបធៀបជាមួយលាមកសត្វ។​​ ប្រសិនបើយើង​ចង់អោយ​វាមានប្រសិទ្ធិភាពខ្ពស់​ សមត្ថភាពខ្ពស់​ក្នុងការស្រូបយកសារធាតុចិញ្ចឹម និងសំបូរទៅ​ដោយ​សារធាតុ​ចិញ្ចឹម​នោះ យើង​អាច​លាយជាមួយ​លាមកសត្វ។សូមបញ្ជាក់ថា យើងក៏អាចធ្វើជីកំប៉ុស​ដោយលាមកសត្វបានផង​ដែរ។

សមាសធាតុទី២ សារធាតុសរីរាង្គ (Effectives Microorganism)

​​​​​​​ ភ្ញាក់ងាររបស់យើងក្នុងការធ្វើជីកំប៉ុសនៅពេលនេះគឺ “Microbes”​ ប្រសិនបើលោកអ្នក​មិន​ចង់​​ប្រើប្រាស់វា លោកអ្នកក៏នៅតែអាចធ្វើជាជីកំប៉ុសបាន​​ តែវាត្រូវការរយៈពេល៣ខែក្នុង​ការ​បង្កើតអោយ​មាន Microbe​​ ដើម្បីអោយវារលួយទៅតាមធម្មជាតិ។ប្រសិនបើអ្នកចង់អោយរយៈ​ពេល​នៃការ​ធ្វើជី​កំប៉ុស​​​ឆាប់រហ័ស លោកអ្នកត្រូវការសារធាតុដែលសំបូរ​ទៅដោយសារធាតុ​ Microbes​ ដែល​លោក​អាចរកទិញបានៅក្នុងតំបន់របស់លោកអ្នក ជំនួសអោយ​ការរងចាំ​ក្នុង​រយៈ​ពេល​ដ៏យូរ ពំនូកជីកំប៉ុស​នឹងអាចយកទៅប្រើប្រាស់បានក្នុងរយៈពេលពី​២​ទៅ​៤សប្តាហ៌ ហេតុផល​នោះគឺថាយើង​បានផ្តល់​អោយ​ជីកំប៉ុសនូវក្រុមបាតេរីដើម្បី​ធ្វើអោយវាមាន​​ដំណើរ​ការលឿន។

សមាសធាតុទី៣ រងូ(Molasses)

រងូគឺជាអាហាររបស់បាតេរី​ ហើយវាក៏ជាប្រភភថាមពលដែលត្រូវយកទៅប្រើប្រាស់នូវ​សារ​

ធាតុនីត្រូសែនក្នុងសមាសធាតុទី១ ដោយធ្វើការផ្តល់នូវថាមពលបន្ថែម មានន័យថាយើង​បង្កើន​ល្បឿន​ការធ្វើជីកំប៉ុស។​ ល្បឿននៃការ​ធ្វើជីកំប៉ុសមិនធានាដល់គុណភាពប្រសើរនោះទេ ប៉ុន្តែវា​​​ជួយ​សន្សំសំចៃពេលវេលា។

សមាសធាតុទី៤​ ទឹក(ដែលគ្មានសារធាតុក្លរីន)

យើងត្រូវការទឹកដើម្បីបំបែក Microbes និងរងូអោយបានសព្វទៅលើពំនូកកំប៉ុស។​​​​ ហេតុអ្វី​បានជាយើងមិនត្រូវការទឹកដែលមានជាតិក្លរីន? មុខងារបស់ Microbes​ នឹងត្រូវបានបង្ក្រាប​នៅ​ពេល​​ដែលវាជួបសារធាតុគីមី ពួកវាធ្វើការមិនសូវប្រសើរទេ នៅពេលដែលវត្តមាន​របស់​សារធាតុ​គីមី។

ដំណើរការនៃការបង្កើតជីកំប៉ុស

សមាសធាតុផ្សំរួមមាន

1. EM ១០០​មីលីលីត្រ

2. រងូ ១០០មីលីក្រាម

3. កន្ទក់៥គីឡូក្រាម

4. លាមកសត្វ ២០គីឡូក្រាម

5. អង្កាម ២០គីឡូក្រាម

6. ទឹក ៦០លីត្រ

ដំណាក់កាលទី១ សូមយកកន្ទក់ អង្កាម​ និងលាមកសត្វលាយគ្នាអោយសព្វ យើងអាច​ប្រើ​ប៉ែល​​ដើម្បីលាយច្របល់គ្នា

ដំណាក់កាលទី២ សូមលាយ រងូ ទឹក និង EM1 ទៅក្នុងធុងមួយហើយកូរអោយសព្វ

ដំណាក់កាលទី៣ សូមយកល្បាយដែលយើងបានលាយក្នុងដំណាក់កាលទី២ ទៅចាក់​លើ​សមាសធាតុ​ដែលយើងបានលច្របល់ទុកក្នុងដំណាក់កាលទី១អោយបានសព្វ

ដំណាក់កាលទី៤ ធ្វើការសាកល្បងដោយសាមញ្ញ សូមយកល្បាយដែលលាយ​រួច​​ខាង​លើ​មួយក្តាប់ ហើយ​សូនវាជាបាល់ ហើយដាក់វានៅលើផ្ទៃរាបស្មើ ប្រសិនបើបាល់នោះបែក​មាន​ន័យ​ថា​វា​ស្ងួតពេក​ ត្រូវថែម​ទឹក​បន្តិច​​។​ហើយប្រសិនបើនៅពេលដែលយើងសូនវាមានចេញទឹក​​​មានន័យថាវា​សើម​ពេក ត្រូវថែមកន្ទក់បន្តិច បរិមាណដែលសមរម្យគឺប្រមាណ​៦០% ដែលដុំបាល់​អាចរក្សា​ទ្រង់ទ្រាយ​របស់វាបានដោយមិនមាន​បរិមាណ​ទឹកច្រើនពេក។

ដំណាក់កាលទី៥ នៅពេលដែលលោកអ្នករួចរាល់ហើយ សូមយកបាវ​​ឬថង់ប្លាស្ទិច​គ្របនៅ​ផ្នែកខាងលើដើម្បីការពារពីទឹកភ្លៀង តាមរយៈមធ្យោបាយនេះកំប៉ុសនឹងឡើងកំដៅភ្លាម

ដំណាក់កាលទី៦​ សូមធ្វើការច្របល់អោយបានសព្វរៀងរាល់២ទៅ៣ថ្ងៃក្នុងមួយសប្តាហ៌

ដំណាក់កាលទី៧​ សូមច្របល់ម្តងទៀតរៀងរាល់៤ថ្ងៃក្នុងសប្តាហ៌ទី២ ។​កំប៉ុសនឹង​រួចរាល់​ក្នុងអំឡុងពេល១០ទៅ១៤ថ្ងៃ

តើយើងត្រូវធ្វើដូចម្តេចទើបដឹងថាវារួចរាល់?​គឺនៅពេលដែលពណ៍របស់វាប្តូរទៅជាខ្មៅ សីតុណ្ហភាពធ្លាក់ចុះ ហើយក្លិនស្អុយរបស់វាធ្លាក់ចុះខ្លាំង

សំរាប់ការជួសជុលកំប៉ុសដែលអត់មានកំដៅបន្ទាប់ពីរយៈពេល២ថ្ងៃ សូមលាយរងូបនែ្ថម​ទៀតដើម្បីបង្កើនល្បឿនកំប៉ុស។ អ្វីដែលខ្វះនៅពេលនេះគឺ Microbe’s​​ មិនគ្រប់គ្រាន់​រឺប្រភព​ថាមពល​មិនគ្រប់គ្រាន់គឺរងូនេះឯង។

ដើម្បីត្រួតពិនិត្យមើលដំណើរការចុងបញ្ចប់របស់កំប៉ុស អ្នកអាចដាក់ស៊ុត២ទៅក្នុងកំប៉ុស បំបែកស៊ុតទី១នៅចុងសប្តាហ៌ទី១​​ ហើយទី២ដាក់នៅចុងសប្តាហ៌ទី២។​ កំដៅដែលឡើងខ្លាំងនឹង​អាច​ធ្វើអោយស៊ុតនោះច្អិនបាន​ ធ្វើដូចនេះអ្នកអាចត្រួតពិនិត្យកំប៉ុសបានដោយងាយស្រួល។

The Way you Can send SMS to Cambodia for Free

It's been for long long time that i couldn't find the way to send sms to my country with free of charge. But Now everyone it is possible to send sms to Cambodia
visit this website and register for one account, the instruction is so simple. so don't missed that, do it now

https://www.vlayko.com/