Friday, August 14, 2009

Lacto Bacilli

អតិសុខុមប្រាណ​ ដែលមានអត្ថប្រយោជន៌ហើយត្រូវបានគេប្រើក្នុងការងារកសិដ្ឋានធម្មជាតិ នោះគឺ Lacto bacilli​។នេះ គឺជាអង្គធាតុ សរីរាង្គ ដែលពេញនិយម ដែលត្រូវបានគេ​ប្រើដើម្បី​ជា​ធម្យោ​បាយ​ក្នុងការចាប់​យកក្លិនស្អុយចេញពីការបំបែកធាតុរបស់ជីកំប៉ុស​ដែលមិនមានខ្យល់។ បាក់តេរី Lactic Acid រីកចំរើន​និងលូតលាស់ក្នុងអាម៉ូញាក់ដែលកើតចេញពីការបំបែកធាតុ ដែលជាធម្មតាមាន​ទំនាក់​ទំនង​ទៅនឹង​ក្លិនស្អុយ។ ដូចនេះប្រសិនជាអ្នកមានបំណងធ្វើការបំបែកធាតុ រឺធ្វើជាមេអំពីកាក​សំណល់​អោយ​មានក្លិនស្អុយតិចតួចនោះ បាក់តេរី Lactic Acidគឺជាបាក់តេរីដោយ​ឡែកដែល​ត្រូវបានគេ​ប្រើ​ប្រាស់​។ ការអនុវត្តន៌របស់វាក្នុងកសិដ្ឋានសរីរាង្គគឺមានលក្ខណៈធំ។ ក្នុងជលវប្បកម្ម បញ្ហាដែលសំខាន់​គឺទាក់ទងបញ្ហាទឹក ។ទឹកដែលមានគុណភាពអន់នឹងរំខានទៅដល់ការរីកធំធាត់​និងសុខភាពរបស់ត្រី។ អាម៉ូញាក់បង្កើតចេញពីលាមករបស់ត្រីដែលទៅបំពុលដល់ទឹក និងរំខានទៅដល់ត្រី។ ជាមួយការ​ដាក់​បន្ថែមនូវ សារធាតុសរីរាង្គដែលមានប្រយាជន៌ទៅក្នុងទឹកទៀងទាត់នោះ បញ្ហាអាម៉ូញាក់​នឹងត្រូវ​កាត់​បន្ថយ​ ប្រសិនបើវាមិនចាប់យកអោយបាន១០០%នោះទេ វាក៏អាចជួយអោយការបំលែងទៅជានីត្រាត រឺក៏​បំលែងកាកសំណល់អោយទៅជាទំរង់ដែលមិនបង្កគ្រោះថ្នាក់ដល់ត្រី។

បាញ់នូវ សូលុយស្យុងដែលលាយជាមួយបាក់តេរី Lactic Acid serum​ ទៅលើដើមឈើ​ និង​ដី​វា​ជួយ​អោយរុក្ខជាតិរីកធំធាត់ និងមានសុខភាពល្អ។ ការប្រើប្រាស់ទៅលើដី រឺក៏ស្លឹក បាក់តេរីដែល​មាន​ប្រយោជន៌ទំាងនេះនឹងជាជំនួយក្នុងការដំណើរការបំបែកធាតុ​​លឿន ដូច្នោះហើយ​វាអនុញាតិ​​អោយ​មាន​​អាហារច្រើន​​ និងជ្រួតជ្រាបដល់រុក្ខជាតិ។

Lactic Acid ក៏ត្រូវគេស្គាល់ផងដែរជាអ្នកបងើ្កតអោយមានអង់ស៊ីម និងប្រព័ន្ធការពារធម្មជាតិ​ដែលជា​ជំនួយដល់ប្រសិទ្ធភានៃការរំលាយ និងមានប្រព័ន្ធប្រឆាំងបាក់តេរី រួមមានការត្រួតពិនិត្យលើ salmonella និង​ecoli។​ សំរាប់កសិករ អ្វីដែលត្រូវសង្កេតនិងយកចិត្តទុកដាក់នោះគឺសុខភាពទូទៅរបស់​រុក្ខជាតិ​និងសត្វពាហនៈ ផ្តល់នូវការបឺតស្រូបយកសារធាតុចិញ្ចឹមអោយបានគ្រប់គ្រាន់ បំលែងចំនី​អាហារ និងកំចាត់នូវសារធាតុពុលអោយបានទៀងទាត់។

នេះគឺជាវិធីសាស្រ្តដ៏ងាយស្រួលក្នុងការប្រមូលនូវប្រភេទសរីរាង្គនេះ។​ បាក់តេរី Lactic Acid​អាច​ប្រមូល​យកពីក្នុងខ្យល់។ យកទឹកអង្ករដែលបានមកពីលាងអង្ករ ទៅក្នុងធុងដែលមានគំរប​ ហើយទុក​ចន្លោះខ្យល់ ៥០​ទៅ​៧៥%នៃធុង ចំនុចគន្លឹះនៅទីនេះគឺចន្លោះខ្យល់។ គ្របធុងដោយទុកអោយខ្យល់​ចូល​ទៅក្នុងធុង ។យកធុងខាងលើទុកក្នុងទីដែលមានភាពស្ងប់ស្ងាត់​និងមិនមានពន្លឺព្រះអាទិត្យដោយ​ផ្ទាល់ទុកអោយវាឡើងមេរយៈពេល ៥ទៅ៧ថ្ងៃ lactic Acid​នឹងត្រូវបាន​ប្រមូលយកក្នុងអំឡុង៥ទៅ៧ថ្ងៃ នៅពេលដែលសីតុណ្ហភាព ២០ទៅ២៥អង្សាសេ។កន្ទក់ត្រូវញែក​និង សារធាតុដែលអណែ្តតក្នុងវត្ថុរាវ​ដោយធ្វើការច្រោះយកតែសារធាតុរាវប៉ុណ្ណោះ។រួចសូមយកសារធាតុរាវនេះទៅដាក់ក្នុងធុងធំមួយហើយចាក់ទឹកដោះគោ១០ភាគចូល។ឥឡូវអង្គធាតុរាវខាងដើមត្រូវចំលង​ដោយមីក្រុបដ៏ទៃទៀតរួមទាំង Lactic Bacilli។ ហើយដើម្បីទទួលបាននូវ Lactic Bacilli សុទ្ធ តិត្ថិកម្មនូវទឹកដោះគោ នឹងបំផ្លាញ​នូវ​សារធាតុសរីរាង្គហើយLactic Bacilliសុទ្ធនឹងនៅសល់។អ្នកអាចយកទឹកដោះគោដែលគ្មានជាតិក្រែម​ឬក៏ ទឹកដោះគោម្សៅ ហើយកាន់តែប្រសើរប្រសិនបើទឹកដោះគោស្រស់។ហើយក្នុងរយៈពេល​៥ទៅ៧ថ្ងៃ កាបូនអ៊ីដ្រាត ប្រតេអ៊ីន​ ខ្លាញ់ នឹងអណ្តែតដោយបន្សល់នូវសារធាតុលរាវពណ៍លឿង(សេរ៉ូម)​ ដែល​ផ្ទុក​ទៅដល់បាក់តេរី Lactic Acid។អ្នកអាចបោះចោលនូវ​ កាបូនអ៊ីដ្រាត ប្រតេអ៊ីន​ ខ្លាញ់ដែល​មាន​សភាពអន្ធិលៗ ដោយដាក់វាទៅក្នុងកំប៉ុសរបស់លោកអ្នក រឺក៏អោយសត្វពាហនៈរបស់អ្នកស៊ី។សេរ៉ូម Lactic Acidអាចយកវារក្សាទុកក្នុងទូរទឹកកក​ រឺកបន្ថែមស្ករមិនទាន់កែច្នៃ(លាយជាមួយទឹក១/៣) រឺករងូ​ក្នុងកំរិតរ៉ាស្យូ 1:1។ ជាតិស្ករ រឺងូនឹងធ្វើអោយ​បាក់តេរី Lactic Acid រស់នៅក្រោម​សីតុណ្ហភាព​ក្នុង​បន្ទប់​។​ឥឡូវសេរ៉ូមបាក់តេរី lactic Acidទាំងនេះនិងរងូ នឹងក្លាយជាមេសុទ្ធ។ហើយដើម្បីប្រើវា អ្នកអាចលាយ​ជាមួយ​ទឹកក្នុងបរិមាណ​២០​ភាគទឹកទឹក​ហើយសូមបញ្ជាក់ថាទឹកគឺគ្មានសារធាតុគីមី​ដូចជាក្លរីន។យើង​កំពុងធ្វើការជាមួយសារធាតុសរីរាង្គ ហើយសារធាតុដូចជាក្លរីនអាចសំលាប់ពួកវាបាន។ សូលុយស្យុង​ក្នុងកំរិតរ៉ស្យូ 1:20នឹងក្លាយជាមូលដ្ឋានបាក់តេរី Lactic Acid ដែលបានលាយបញ្ចូលគ្នា។ បរិមាណ​២ទៅ៤ស្លាបព្រាបាយបន្ថែមទៅក្នុងទឹក១gallon=3.785L​ ជាមូលដ្ឋានក្នុងការបាញ់ទៅលើដើមឈើ ដាក់​ទៅក្នុងទឹក រឺក៏អោយទៅសត្វស៊ី ចំពោះសត្វធំៗ បរិមាណ២ទៅ៤ស្លាបព្រាបាយនៃសេរ៉ូមបាក់តេរី Lactic Acid អាចនឹងត្រូវប្រើដោយមិនចាំបាច់លាយទឹកថែម។​ សេរ៉ូមបាក់តេរី Lactic Acid ក៏អាចត្រូវ​បាន​គេយកទៅប្រើស្លឹករបស់រុក្ខជាតិដើម្បីជួយអោយវាមានកំលាំងដល់មីក្រុប Phyllosphere ទៅលើដី និង​ជីកំប៉ុស។ វាក៏ជួយពង្រឹងដល់ការរំលាយ​និងការបឺតស្រូបយកសារធាតុចិញ្ចឹមដល់សត្វ​និងការអនុវត្តន៌​ផ្សេងៗទៀតដូចដែលបានរៀបរាបខាងលើ។ ​សំរាប់ប្រភេទផ្សេងៗទៀតដែលមិនមានតុល្យភាព សេរ៉ូម បាក់តេរី Lactic Acid អាចដោះស្រាយបាន។

សារធាតុសរីរាង្គដែលមានប្រយោជន៌និងមានប្រជាប្រិយភាពមកពីប្រទេសជប៉ុនមានផ្ទុកនូវសារធាតុ​ បាក់តេរី​ lactic Acidដែលជាសារធាតុដ៏សំខាន់ រួមមានបាក់តេរី photosynthetic មេផ្សិត Actinomycetes និងមេផ្សិតច្រើន។ទាំងនេះគឺជាមេដើមរបស់វាដែលត្រូវបានគេយកមក​ពីប្រទេសជប៉ុន​ហើយអាចយក​​វាទៅបំបែកដោយបនែ្ថមរងូ។ មីក្រុមទាំងនេះអាចត្រូវគេយកទៅបងើ្កតដោយ​មធ្យោបាយ​ជាច្រើនរបស់​កសិករ។

No comments:

Post a Comment