Friday, August 7, 2009

ការធ្វើជីកំប៉ុស

សមាសធាតុចាំបាច់ក្នុងដំណើរ ការបង្កើតជីកំប៉ុស

លោកអ្នកគ្រាន់តែធ្វើការចងចាំថា ដើម្បីបង្កើតជីកំប៉ុស សមាសធាតុចំនួន​៤គឺជាតំរូវ​ការ​ចាំបាច់​​ក្នុងការ​បង្កើតជីកំប៉ុស​ ។

សមាសធាតុទី១ ​រុក្ខជាតិបៃតង​​ និងលាមកសត្វ

រុក្ខជាតិបៃតងមានដូចជាៈ ចំបើង​​​​ ឬ វត្ថុធាតុដើមដែលមានស​រសៃខ្ពស់ ។​ វាបំពេញមុខងារ​ដោយធ្វើការ​កែ​ប្រែដីដោយបនែ្ថមបរិមាណទៅលើវា ។​ ​វាជួយអោយពង្រឹងអោយមានចរន្តខ្យល់​អោយបាន​គ្រប់គ្រាន់​នៅជុំ​វិញ​ឫសរបស់រុក្ខជាតិ ហើយវាក៏មាន​តួនាទីជាស្រទាប់​មួយការពារ​កុំ​អោយ​ដីមានសភាពស្ងួត​ ហើយធ្វើ​អោយ​មានសំនើមខ្ពស់។​ សូមបញ្ជាក់ថា យើងក៏អាច​ធ្វើជីកំប៉ុស​ដោយ​យក​តែ​រុក្ខជាតិបែតង ប៉ុន្តែក្នុងការ​អនុវត្តន៌​វាកជាការល្អ ដែលយើងយករុក្ខជាតិបៃតងមក​លាយជាមួយ​លាមកសត្វ​។ រុក្ខជាតិវាផ្ទុកសារធាតុ នីត្រូហែ្សន និងសារ​ធាតុខនិជតិចតួចប៉ុណ្ណោះ បើយើង​ធ្វើការ​ប្រៀបធៀបជាមួយលាមកសត្វ។​​ ប្រសិនបើយើង​ចង់អោយ​វាមានប្រសិទ្ធិភាពខ្ពស់​ សមត្ថភាពខ្ពស់​ក្នុងការស្រូបយកសារធាតុចិញ្ចឹម និងសំបូរទៅ​ដោយ​សារធាតុ​ចិញ្ចឹម​នោះ យើង​អាច​លាយជាមួយ​លាមកសត្វ។សូមបញ្ជាក់ថា យើងក៏អាចធ្វើជីកំប៉ុស​ដោយលាមកសត្វបានផង​ដែរ។

សមាសធាតុទី២ សារធាតុសរីរាង្គ (Effectives Microorganism)

​​​​​​​ ភ្ញាក់ងាររបស់យើងក្នុងការធ្វើជីកំប៉ុសនៅពេលនេះគឺ “Microbes”​ ប្រសិនបើលោកអ្នក​មិន​ចង់​​ប្រើប្រាស់វា លោកអ្នកក៏នៅតែអាចធ្វើជាជីកំប៉ុសបាន​​ តែវាត្រូវការរយៈពេល៣ខែក្នុង​ការ​បង្កើតអោយ​មាន Microbe​​ ដើម្បីអោយវារលួយទៅតាមធម្មជាតិ។ប្រសិនបើអ្នកចង់អោយរយៈ​ពេល​នៃការ​ធ្វើជី​កំប៉ុស​​​ឆាប់រហ័ស លោកអ្នកត្រូវការសារធាតុដែលសំបូរ​ទៅដោយសារធាតុ​ Microbes​ ដែល​លោក​អាចរកទិញបានៅក្នុងតំបន់របស់លោកអ្នក ជំនួសអោយ​ការរងចាំ​ក្នុង​រយៈ​ពេល​ដ៏យូរ ពំនូកជីកំប៉ុស​នឹងអាចយកទៅប្រើប្រាស់បានក្នុងរយៈពេលពី​២​ទៅ​៤សប្តាហ៌ ហេតុផល​នោះគឺថាយើង​បានផ្តល់​អោយ​ជីកំប៉ុសនូវក្រុមបាតេរីដើម្បី​ធ្វើអោយវាមាន​​ដំណើរ​ការលឿន។

សមាសធាតុទី៣ រងូ(Molasses)

រងូគឺជាអាហាររបស់បាតេរី​ ហើយវាក៏ជាប្រភភថាមពលដែលត្រូវយកទៅប្រើប្រាស់នូវ​សារ​

ធាតុនីត្រូសែនក្នុងសមាសធាតុទី១ ដោយធ្វើការផ្តល់នូវថាមពលបន្ថែម មានន័យថាយើង​បង្កើន​ល្បឿន​ការធ្វើជីកំប៉ុស។​ ល្បឿននៃការ​ធ្វើជីកំប៉ុសមិនធានាដល់គុណភាពប្រសើរនោះទេ ប៉ុន្តែវា​​​ជួយ​សន្សំសំចៃពេលវេលា។

សមាសធាតុទី៤​ ទឹក(ដែលគ្មានសារធាតុក្លរីន)

យើងត្រូវការទឹកដើម្បីបំបែក Microbes និងរងូអោយបានសព្វទៅលើពំនូកកំប៉ុស។​​​​ ហេតុអ្វី​បានជាយើងមិនត្រូវការទឹកដែលមានជាតិក្លរីន? មុខងារបស់ Microbes​ នឹងត្រូវបានបង្ក្រាប​នៅ​ពេល​​ដែលវាជួបសារធាតុគីមី ពួកវាធ្វើការមិនសូវប្រសើរទេ នៅពេលដែលវត្តមាន​របស់​សារធាតុ​គីមី។

ដំណើរការនៃការបង្កើតជីកំប៉ុស

សមាសធាតុផ្សំរួមមាន

1. EM ១០០​មីលីលីត្រ

2. រងូ ១០០មីលីក្រាម

3. កន្ទក់៥គីឡូក្រាម

4. លាមកសត្វ ២០គីឡូក្រាម

5. អង្កាម ២០គីឡូក្រាម

6. ទឹក ៦០លីត្រ

ដំណាក់កាលទី១ សូមយកកន្ទក់ អង្កាម​ និងលាមកសត្វលាយគ្នាអោយសព្វ យើងអាច​ប្រើ​ប៉ែល​​ដើម្បីលាយច្របល់គ្នា

ដំណាក់កាលទី២ សូមលាយ រងូ ទឹក និង EM1 ទៅក្នុងធុងមួយហើយកូរអោយសព្វ

ដំណាក់កាលទី៣ សូមយកល្បាយដែលយើងបានលាយក្នុងដំណាក់កាលទី២ ទៅចាក់​លើ​សមាសធាតុ​ដែលយើងបានលច្របល់ទុកក្នុងដំណាក់កាលទី១អោយបានសព្វ

ដំណាក់កាលទី៤ ធ្វើការសាកល្បងដោយសាមញ្ញ សូមយកល្បាយដែលលាយ​រួច​​ខាង​លើ​មួយក្តាប់ ហើយ​សូនវាជាបាល់ ហើយដាក់វានៅលើផ្ទៃរាបស្មើ ប្រសិនបើបាល់នោះបែក​មាន​ន័យ​ថា​វា​ស្ងួតពេក​ ត្រូវថែម​ទឹក​បន្តិច​​។​ហើយប្រសិនបើនៅពេលដែលយើងសូនវាមានចេញទឹក​​​មានន័យថាវា​សើម​ពេក ត្រូវថែមកន្ទក់បន្តិច បរិមាណដែលសមរម្យគឺប្រមាណ​៦០% ដែលដុំបាល់​អាចរក្សា​ទ្រង់ទ្រាយ​របស់វាបានដោយមិនមាន​បរិមាណ​ទឹកច្រើនពេក។

ដំណាក់កាលទី៥ នៅពេលដែលលោកអ្នករួចរាល់ហើយ សូមយកបាវ​​ឬថង់ប្លាស្ទិច​គ្របនៅ​ផ្នែកខាងលើដើម្បីការពារពីទឹកភ្លៀង តាមរយៈមធ្យោបាយនេះកំប៉ុសនឹងឡើងកំដៅភ្លាម

ដំណាក់កាលទី៦​ សូមធ្វើការច្របល់អោយបានសព្វរៀងរាល់២ទៅ៣ថ្ងៃក្នុងមួយសប្តាហ៌

ដំណាក់កាលទី៧​ សូមច្របល់ម្តងទៀតរៀងរាល់៤ថ្ងៃក្នុងសប្តាហ៌ទី២ ។​កំប៉ុសនឹង​រួចរាល់​ក្នុងអំឡុងពេល១០ទៅ១៤ថ្ងៃ

តើយើងត្រូវធ្វើដូចម្តេចទើបដឹងថាវារួចរាល់?​គឺនៅពេលដែលពណ៍របស់វាប្តូរទៅជាខ្មៅ សីតុណ្ហភាពធ្លាក់ចុះ ហើយក្លិនស្អុយរបស់វាធ្លាក់ចុះខ្លាំង

សំរាប់ការជួសជុលកំប៉ុសដែលអត់មានកំដៅបន្ទាប់ពីរយៈពេល២ថ្ងៃ សូមលាយរងូបនែ្ថម​ទៀតដើម្បីបង្កើនល្បឿនកំប៉ុស។ អ្វីដែលខ្វះនៅពេលនេះគឺ Microbe’s​​ មិនគ្រប់គ្រាន់​រឺប្រភព​ថាមពល​មិនគ្រប់គ្រាន់គឺរងូនេះឯង។

ដើម្បីត្រួតពិនិត្យមើលដំណើរការចុងបញ្ចប់របស់កំប៉ុស អ្នកអាចដាក់ស៊ុត២ទៅក្នុងកំប៉ុស បំបែកស៊ុតទី១នៅចុងសប្តាហ៌ទី១​​ ហើយទី២ដាក់នៅចុងសប្តាហ៌ទី២។​ កំដៅដែលឡើងខ្លាំងនឹង​អាច​ធ្វើអោយស៊ុតនោះច្អិនបាន​ ធ្វើដូចនេះអ្នកអាចត្រួតពិនិត្យកំប៉ុសបានដោយងាយស្រួល។

2 comments:

  1. តើអ្នកមានមេរៀនច្រើនទាក់ទងនឹងកសិកម្មទេ? ជួយផ្តល់អោយខ្ញុំផងណា ! អរគុណ

    ពីខ្ញុំចិត្តសុរិទ្ធយ៉ា និស្សិតUME
    boyume@gmail.com
    Tel: 092 22 82 11

    ReplyDelete
  2. សូមផ្តល់ចំណេះដឹងអំពីការដាំស្រូវ សូមអរគុណលោកណាស់!!

    ReplyDelete